khmer eng
  • ឯកឧត្តម គឹម ធា បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបុណ្យកឋិនទានដង្ហែរមកកាន់វត្តញរ៍ ឃុំញរ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបុណ្យកឋិនទានដង្ហែរមកកាន់វត្តញរ៍ ឃុំញរ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបានផ្តើមបុណ្យដោយឯកឧត្តមឧត្តមសេនីយទោ សុខ សាវន និងលោកជំទាវ ជា ថ ព្រមទាំងក្រុមគ្រួសារ ដែលស្ថិតនៅឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងព្រះសង្ឃពុទ្ធបរិសទ័នានា ដើម្បីចូលរួមកសាងសាលាហោត្រៃយ៍ ទុកដំកល់ព្រះត្រៃយ៍បីដក និងឯកសារផេ្សងៗសម្រាប់ពុទ្ធបរិសទ័និងប្រជាពលរដ្ឋ។ អង្គកឋិនទានបានទទួលបច័្ចយពីអ្នកចូលរួមសង្កត់ត្រៃយ៍ ចំនួន៧៥.២០០.០០០រៀល។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ